Jokes--រឿង​កំប្លែង

មនុស្ស​ប្រុស​ប្រៀប​ដូច​ផ្លែ​ចេក។ កាន់​តែ​ទុំ(ចាស់) កាន់​តែ​ទន់។
 
*********************
 
មនុស្ស ១១នាក់ ក្នុងនោះប្រុស ១០នាក់ និងស្ត្រី ០១នាក់កំពុងតោងខ្សែពួរសំយុងចុះពី​ឧទ្ធម្ភាគចក្រ​មួយ។ ក្នុងចំណោម ១១នាក់នេះ ត្រូវមានម្នាក់លោតចុះ បើមិនដូច្នោះទេ ខ្សែពួរនោះ​នឹង​ដាច់ស្លាប់ទាំងអស់គ្នា។ ប៉ុន្តែ គ្មានអ្នកណាម្នាក់ស្ម័គ្រចិត្តលោតចុះឡើយ។ ទីបំផុត ម្នាក់​ដែល​ជា​ស្ត្រីនោះនិយាយថា នាងនឹងលះបង់ជីវិតដើម្បីជួយសង្គ្រោះអ្នកដទៃ ដោយនិយាយថា ស្ត្រីស៊ាំ​នឹង​ការ​លះបង់អ្វីៗដើម្បី​ប្ដីនិងកូន តែងតែសុខចិត្តចាញ់បុរស និងមិនដែល​ចង់​បាន​ការ​តប​ស្នង​ពី​បុរស​វិញឡើយ។ ពេលនាងនិយាយចប់ភ្លាម បុរសទាំង១០នាក់សប្បាយចិត្តពេកដោយ​មាន​អ្នក​សុខ​ចិត្ត​លោតចុះ ក៏នាំគ្នាទះដៃ!!!៕

*****************

ប្រពន្ធដើរចូលផ្ទះបាយឃើញប្ដីកំពុង​កាន់ប្រដាប់វ៉ៃរុយដើរពេញផ្ទះបាយ។ ប្រពន្ធសួរថា កំពុងធ្វើអី ប្ដីឆ្លើយថា កំពុងវ៉ៃរុយ។ ប្រពន្ធសួរថា វ៉ៃងាប់បានប៉ុន្មានហើយ ប្ដីឆ្លើយថា វ៉ៃងាប់បាន ៥ក្បាល​ហើយ ៣ក្បាលឈ្មោល និង ២ក្បាលញី។ ប្រពន្ធសែនឆ្ងល់ ក៏សួរទៀតថា ហេតុអីបានដឹងថាញី ឬឈ្មោល? ប្ដីឆ្លើយថា អា ៣ក្បាលវាទំលើកំប៉ុងស្រាបៀរ ចំណែក ២ក្បាលទៀត ទំលើទូរស័ព្ទ!!!

No comments:

Post a Comment